Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើត្រូវធ្វើបែបណា ដើម្បីជៀសវាងកុំឱ្យទារកក្អែរ ឬក្អួត ក្រោយពេលបៅទឹកដោះ?

សុខភាព៖ ទារកអាយុក្រោម ៧ខែ បើម្ដាយបំបៅដោះច្រើន នោះទារកនឹងឆ្អែតខ្លាំង ហើយមានអាការៈក្អួត ឬក្អែចេញមកវិញ។ នេះជាមិនមែនសញ្ញាព្រួយបារម្ភនោះទេ គឺគ្រាន់តែជាទម្លាប់ធម្មតាដែលទារកបៅទឹកដោះច្រើនពេក ទើបក្អែចេញមកក្រៅវិញ ដែលបង្កជាការរំខានបន្តិចបន្តួច។

បើទោះបីជា ទារកមិនអាចប្រាប់ឱ្យយើងដឹងថា ខ្លួនគេបៅដៅឆ្អែតក៏ដោយ តែអ្នកម្ដាយ ឬអាណព្យាបាលគ្រប់រូបអាចដឹងបាន ក្នុង​រយៈ​ពេល​ចន្លោះ​ពី ១០ ទៅ ១៥ នាទី គឺទារកអាចបៅទឹកដោះឆ្អែត ឬគ្រប់គ្រាន់ល្មមសម្រាប់ពួកគេហើយ។ ក៏​ប៉ុន្តែ នៅ​ពេល​ណា​ដក​វា​យំ មាន​ន័យ​ថា វា​នៅ​ត្រូវ​ការ។ ប៉ុន្តែ នៅ​ពេល​ណា​ដក​វា​ស្ងាត់ បាន​ន័យ​ថា វា​គ្រប់។ ជា​ទូទៅ ១០ នាទី​ហ្នឹង​វា​គ្រប់​ហើយ។

ដើម្បីធានាថា បរិមាណចំណុះ​ទឹក​ដោះ​គោ​គ្រប់គ្រាន់សម្រាប់កុមារក្នុងមួយថ្ងៃ គឺត្រូវយកទម្ងន់ខ្លួន​របស់​កុមារ គុណ​នឹង​ចំណុះ​ទឹក​ដោះ​គោ ១០០ មិល្លី​លីត្រ និងក្នុងមួយពេលត្រូវបៅ ១០០មីល្លីលីត្រ។ ក្នុងករណីខ្លះ កុមារ​អាច​បៅ​ញឹក​ជាង​នេះ ប្រ​សិន​បើគាត់​ត្រូវ​ការ។ ប៉ុន្តែ មិន​អាច​តិច​ជាង​ហ្នឹង​ទេ។ កាល​ណា​តិច​ជាង​ហ្នឹង ខ្វះ​មិន​អាច​រស់​បាន​ទេ។

អាហារ​មួយ​មុខ​ ដែលសំខាន់​បំផុត​សម្រាប់​កុមារ​អាយុ​ចាប់​ពេល​កើត​រហូត​ដល់​បាន ៦ ខែ គឺ​មាន​តែ​ទឹក​ដោះ​ប៉ុណ្ណោះ ព្រោះពួកគេមាន​ក្រពះ​នៅ​ខ្ចីណាស់។

ករណីនេះ សូមកុំ​ឱ្យ​កុមារ​បរិភោគ​បបរ​នៅ​អាយុ ២ ឬ​៣ ខែ​ទេ ព្រោះ​ខ្លួន​សារពាង្គកាយ​ និង ក្រពះ​របស់ពួកគេ ព្រមទាំងសារជាតិ​ចិញ្ចឹម​នៅ​ក្នុង​ខ្លួនកុមារ មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កិន​កម្ទេច​អាហារ​បាន​ទេ ពីព្រោះ​អាហារ ដែល​បរិភោគ​ទៅ មាន​សារជាតិ​ច្រើន​ចេញ​មក​ជួយ​រំលាយ។ បម្រាមនេះ គឺអាច​ការពារ​កុមារកុំ​ឱ្យ​កើត​ជំងឺ​ក្រពះ​ពោះវៀនជាដើម។

សូមចំណាំផងដែរថា កុមារ​ដែល​មិន​បាន​បំបៅ​ដោយ​ដោះ ឬ​បំបៅ​មិន​គ្រប់គ្រាន់ ច្រើន​កើត​មាន​ជំងឺ​រាករូស និង​ជំងឺ​ដង្កាត់​ផ្សេងៗ ទៀត។ ផល​ប្រយោជន៍​សម្រាប់​ម្ដាយ​បំបៅ​ដោះ​កូន​វិញ គឺ​ជួយ​បន្ថយ​អត្រា​កើត​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម មាន​សារធាតុ​ខ្លាញ់​កូលេស្ទើរ៉ូល (Cholesterol) ទាប និង​មិន​សូវ​ធាត់។

ឪពុក​ម្ដាយ ឬអាណាព្យបាល ​គប្បី​ចាប់​ផ្ដើម​បញ្ចុក​អាហារ​ចម្រុះ​បន្ថែម​ដល់​កូន​ម្ដង​បន្តិចៗ នៅ​អាយុ ៦ ខែ។ កុំ​បារម្ភ​ខ្លាំង​ពេក​ពេល​កូន​មិន​ញ៉ាំ ហើយ​ក៏​មិន​ត្រូវ​បង្ខំ​កូន​ដែរ។ ព្យាយាម​បញ្ចុក​អាហារ​កូន ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ចន្លោះ​អាយុ​ពី ៦ ទៅ ៨ ខែ។ ការ​ផ្ដល់​អាហារ​បន្ថែមនេះ នាំ​ឱ្យ​កុមារ​ឆាប់​ចម្រើន​លូតលាស់ ទាំង​រាងកាយ និង​បញ្ញា​ស្មារតី នៅពេលមានអាយុចាប់ពី ៦ខែឡើងទៅ៕

from: https://tnaot.com/km/m/detail/article/9319635