Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេរោគកូវីដ១៩ មិនមែនហោះហើរក្នុងខ្យល់ទេ

ភ្នំពេញ៖ មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឬ COVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ (មិនមែនហោះហើរក្នុងខ្យល់ទេ)​។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។

ជាសារអប់រំដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន CDC បញ្ជាក់ប្រាប់ថា​​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។​ អ្នកវិទ្យាសាស្រ្តរកឃើញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយើងចំងាយបាន​ ៣ហ្វីត​ បើគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។

ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ​ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ​ ដូចជាលើតុ​ លើជញ្ជាំង​ លើបង្កាន់ដៃ​ជាដើម និងដៃ របស់គាត់ក្រោយញីច្រមុះ ប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ​ ។

អ្នកវិទ្យាសាស្រ្តរកឃើញថា​ ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តម្រូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺ និងអ្នកជា ត្រូវតែឧស្សាហ៍លាង ដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដើម​ ។

ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយបោះម៉ាស់ចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវក្រោយពេលប្រើប្រាស់ ៕ ដោ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9319628