Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មីយ៉ាន់ម៉ា ចាប់អ្នកផ្សាយសាសនាម្នាក់ដាក់គុក ពីបទបំពាន់ច្បាប់កូវីដ១៩

អាជ្ញាធរមីយ៉ាន់ម៉ា បានបញ្ជាឲ្យចាប់អ្នកផ្សព្វផ្សាយសាសនាគ្រឹស្ដម្នាក់ដាក់គុក ពីបទបំពានបម្រាមការជួបជុំគ្នា រហូតនាំឲ្យមានមនុស្សរាប់សិបនាក់ឆ្លងកូវីដ១៩ ដោយរួមទាំងខ្លួនគាត់ផង ហើយតុលាការ កាលពីថ្ងៃទី៣ ខែមិថុនា ថែមទាំងបដិសេធការបង់លុយសុំនៅក្រៅឃុំទៀតផង។

បណ្ដាញផ្សព្វផ្សាយមីយ៉ាន់ម៉ា បានឲ្យដឹងថា ជនជាប់ចោល ឈ្មោះ David Lah ដើមកំណើតភូមា មានសញ្ជាតិកាណាដា និងម្នាក់ទៀត ឈ្មោះ តុន មានសញ្ជាតិមីយ៉ាន់ម៉ា។ ពួកគេទាំង២នាក់ អាចប្រឈមនឹងការចាប់ពន្ធនាគារ រយ:ពេល៣ឆ្នាំ ក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្ដរាយ។ អាជ្ញាធរបានចោទប្រកាន់ទោស ដោយសារពួកគេ​បានប្រមូលផ្ដុំមនុស្សច្រើន នៅក្នុងព្រះវិហារ នៅក្នុងទីក្រុងយ៉ាំងហ្គូន (Yangon) កាលពីដើមខែមេសា កន្លងមកនេះ។

លោកចៅក្រម Moe Swe បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយសវនាការថា សម្រាប់​រឿងក្ដីនេះ អាចនាំឲ្យមានការជាប់ពន្ធនាគារ រហូតដល់៣ឆ្នាំ ឬច្រើនជាងនេះ។ ប៉ុន្ដែយើងមិនត្រូវការការបង់ប្រាក់ធានានោះដែរ។ រីឯមេធាវីរបស់ជនជាប់ចោទ នៅតែសុំបង់ប្រាក់ធានា។

អាជ្ញាធរមីយ៉ាន់ម៉ា បានឲ្យដឹងថា ជនជាប់ចោទខាងលើ បានណែនាំឲ្យមានការជួបជុំគ្នា នៅក្នុងព្រះវិហារគ្រឹស្ដ កាលពីខែមេសា។ នៅក្នុងពិធីនោះ ក៏មានមនុស្សប្រហែល២០នាក់ បានមកជួបជុំគ្នា។ លុះមកដល់ចុងខែមេសា អ្នកទាំងនោះត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩។ ដោយសារតែជនជាប់ខាងលើ បានរំលោភបំពានទៅលើច្បាប់គ្រប់គ្រងគ្រោះមហន្ដរាយ បង្កឡើងដោយកូវីដ១៩ ទើបអាជ្ញាធរបញ្ជាឲ្យចាប់ខ្លួន បញ្ជូនទៅតុលាការ ចោទប្រកាន់តាមផ្លូវច្បាប់។

បើយោងតាមគេហទំព័រ Worldometer បានផ្សាយ នៅព្រឹក ថ្ងៃទី៤ ខែមិថុនា ថា ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងកូវីដ១៩ ចំនួន២២៣នាក់ ក្នុងនោះជាសះស្បើយ ១៤៥នាក់ និងស្លាប់៦នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9319104