
H1GHR MUSIC បានសហការជាមួយកំពូលតារាចម្រៀងកូរ៉េ Rain នៅក្នុងឆ្នាំ២០២០នេះ ដែលនឹងត្រៀមនូវក្បាច់រាំ និងបទចម្រៀងមួយបទ ដែលមានចំណងជើងថា “Gang”។
ដូចដែលអ្នកបានដឹងរួចមកហើយថា បទ “Gang” របស់ Rain ត្រូវបានចេញផ្សាយដំបូងកាលឆ្នាំ២០១៧។ បទចម្រៀងនេះមិនបានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនច្រើនទេក្នុងអំឡុងពេលចេញលក់ដំបូង។ ទោះយ៉ាងណាក្តី ថ្មីៗនេះមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំនូវវីដេអូក្បាច់រាំក្នុងបទ “Gang” នេះផងដែរ។ ឥឡូវនេះ បទចម្រៀងនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៃតារាងទាំង១០០ នៅលើតារាងតន្រ្តីក្នុងប្រទេសកូរ៉េ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយបទនេះ បានចូលរួមសហការជាមួយ Jay Park, Sik-K, pH-1, និង HAON ដែលនឹងចេញផ្សាយនៅថ្ងៃទី០៤ មិថុនានេះ វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop