Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Candy” របស់ Baekhyun ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី “Show Champion”

លោក Baekhyun សមាជិកក្រុម EXO ជាប់ចំណាត់ថ្នាក់លេខ១ ជាលើកដំបូង របស់ខ្លួន ក្នុងបទចម្រៀង នៃអាល់ប៊ុមខ្នាតតូចលើកទី២ ដែលមានចំណងជើងថា “Candy” កាលពីថ្ងៃទី០៣ ខែមិថុនា ក្នុងកម្មវិធី “Show Champion” ។

នៅក្នុងកម្មវិធីនេះ ចំពោះបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ប្រចាំសប្តាហ៍នេះ រួមមាន លោក Baekhyun, កញ្ញា IU សម្តែងជាមួយលោក SUGA, ក្រុម MONSTA X, ក្រុម NCT 127, និងក្រុម TOMORROW x TOGETHER រីឯបេក្ខជនដែលទទួលបានជ័យលាភី បានទៅលើលោក Baekhyun ។

ទន្ទឹមនឹងនេះដែរ បេក្ខជនផ្សេងៗទៀតដែលចូលរួមក្នុងកម្មវិធី “Show Champion” កាលពីថ្ងៃទី៣ ខែមិថុនា រួមមាន លោក Park Ji Hoon, កញ្ញា Yubin, កញ្ញា Ryu Soo Jung សមាជិកក្រុម Lovelyz, ក្រុម ONEWE, កញ្ញា Minzy, និងក្រុម OnlyOneOf ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9318638