Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣​ជំហានងាយៗ ក្នុងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Black Friday Property Sale

ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sales គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដ៏ធំដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍៍នេះនឹងនាំមកជូននៅការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងធំៗនៅក្នុងប្រទេសកម្ពុជា។​

ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sales​ គឺជាព្រឹត្តិការណ៍ដ៏កម្រដែលផ្ដល់ ជូននូវអត្ថប្រយោជន៍៍ជាច្រើនទៅដល់អ្នកចូលរួម​។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១២​ ខែ មិថុនា ឆ្នាំ ២០២០​ ចាប់ពីម៉ោង ៤រសៀលទៅដល់៨យប់។

ដូច្នេះដើម្បីកុំឲ្យខកខានឳកាសដ៏កម្រ និងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើន មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជានោះ អ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុន។ អ្នកអាចចុះឈ្មោះបានដោយសេរី និង ឥតគិតប្រាក់។

អ្នកអាចចុះឈ្មោះបានតាមរយៈ៣ជំហានងាយៗខាងក្រោមនេះ៖

ជំហានទី ១៖ ចូលទៅកាន់គេហទំព័រ Black Friday Property Sale

ដើម្បីចូលទៅកាន់គេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍លក់អចនលទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale សូចចុចតំណរភ្ជាប់នេះ៖ https://propertysale.realestate.com.kh/km/tnaot

នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រ សូមបំពេញរាល់ព័ត៌មានសំខាន់ៗដែលតម្រូវ។ អ្វីដែលសំខាន់នោះអ្នកចាំបាច់ត្រូវបំពេញលេខទំនាក់ទំនង អ៊ីម៉ែល ឬ របៀបទំនាក់ទំនងផ្សេងៗទៀត ដើម្បីអាចឲ្យក្រុមហ៊ុនទំនាក់ទំនងទៅកាន់អ្នកក្នុងករណីដែលអ្នកត្រូវការជំនួយផ្សេងៗ។

ជំហានទី ២៖ ទទួលលេខកូដតាមរយៈសារ

បន្ទាប់ពីអ្នកបានបំពេញរាល់ព័ត៌មានដែលចាំបាច់រួចរាល់ហើយ អ្នកត្រូវចុចប្រអប់ “Send me SMS” ដើម្បីទទួលបានលេខកូដដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ សារលេខកូដនេះនឹងត្រូវបានផ្ញើទៅកាន់ លេខទូរស័ព្ទដែលអ្នកបានបញ្ចូល។

ជំហានទី ៣៖ ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក ហើយចុចចុះឈ្មោះ

យើងសូមលើកទឹកចិត្តឲ្យអ្នកធ្វើការផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ដែលអ្នកបានបញ្ចូល ហើយបន្ទាប់ពីអ្នកបញ្ចប់ការផ្ទៀងផ្ទាត់ អ្នកអាចចុចប្រអប់ “ចុះឈ្មោះចូលរួមព្រឹត្តិការណ៍”។ សូមអបអរសាទរ មកដល់ត្រង់ចំណុចនេះ អ្នកបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យ បញ្ចុះតម្លៃ Black Friday Property Sale ដោយជោគជ័យ។

អ្នកនឹងទទួលបាននូវសារមួយទៀតដែលបញ្ជាក់ពីការចុះឈ្មោះដោយជោគជ័យរបស់អ្នករួមជាមួយ ឯកសារជាទម្រង់ PDF ដែលមានព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ។

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង

+855 78 637 323

+855 93 552 305

nin.kang@realestate.com.kh

សួន ស៊ូម៉ី

+855 77 241 285

mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង

+855 98 526 671

cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ

+855 17 884 161

rattanak.sun@realestate.com.kh

from: https://tnaot.com/km/m/detail/article/9318601