Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ី បញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿងទៅឲ្យស៊ីរី

រុស្ស៊ី នៅតែមានមហិច្ឆតា ពង្រឹកឥទ្ធិពលរបស់ខ្លួននៅលើប្រទេសស៊ីរី ទើបប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ បានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿងទៅឲ្យប្រទេសអារ៉ាប់ ដែលកំពុងតែហែកហួ ដោយសារសង្រ្គាមួយនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី​ ប្រចាំប្រទេសស៊ីរី ​បានសរសេរនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជូនយន្ដហោះចម្បាំង MiG-29 ផលិតដោយរុស្ស៊ី ទៅកាន់សាធារណរដ្ឋអ៊ិស្លាមមួយនេះ។ កងទ័ពស៊ីរី បានទទួលយន្ដហោះចម្បាំងជាច្រើនគ្រឿងពីរុស្ស៊ី ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ដថា កងទ័ពស៊ីបានចាប់ផ្ដើមប្រើប្រាស់យន្ដហោះចម្បាំងទាំងនេះ សម្រាប់បំពេញបេសកម្មការពារជាតិរបស់ពួកគេ។ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិរុស្ស៊ី និងស៊ីរី កំពុងតែធ្វើប្រតិបត្ដិការរួមគ្នា​លើវិស័យការពារជាតិ នៃប្រទេសទាំង២។

បើយោងតាមសារព័ត៌មានសាណា បានផ្សាយថា យន្ដហោះច្បាំងទាំងនោះ​បានទៅដល់មូលដ្ឋាកងទ័ពអាកាស Hmeymim របស់រុស្ស៊ី នៅលើទឹកដីស៊ីរី។ យន្ដហោះចម្បាំងរបស់រុស្ស៊ីទាំងនេះ បានចាប់ផ្ដើមប្រតិបត្ដិការ នៅលើដែនអាកាសរបស់ស៊ីរី តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ មកម៉្លេះ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9318251