Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kroos ចង់ឃើញ Madrid សម្របខ្លួនបានឆាប់រហ័សក្នុងការប្រជែងដណ្តើមពានរង្វាន់ LaLiga

ខ្សែបម្រើ Toni Kroos ជឿជាក់ថាក្លិប Real Madrid នឹងអាចសម្របខ្លួនបានល្អបំផុតដើម្បីទទួលបានជោគជ័យក្នុងអំឡុងពេលក្របខណ្ឌ LaLiga ចាប់ផ្តើមបើកឱ្យមានការប្រកួតឡើងវិញ។

ក្របខណ្ឌ LaLiga នឹងបើកឱ្យមានការប្រកួតឡើងវិញនៅថ្ងៃទី១២ ខែមិថុនានេះតទៅ បន្ទាប់ផ្អាកសកម្មភាពចាប់តាំងពីថ្ងៃទី១១ ខែមីនារហូតមក។

បច្ចុប្បន្ន ក្រុម Real Madrid កំពុងមានពិន្ទុប្រកៀកប្រកិតជាមួយក្រុម Barcelona ដែលបាននាំមុខចំនួន៣ពិន្ទុ នៅរដូវកាលនេះ ខណៈពេលដែលក្រុមទាំងពីរនៅសល់១១ប្រកួតម្នាក់ទៀតក្នុងដៃ។

ក្រុម Madrid នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Eibar នៅថ្ងៃទី១៥ខាងមុខ ហើយមុនការប្រកួតមកដល់ខ្សែបម្រើ Kroos ក៏បាននិយាយពីការប្ដេជ្ញាចិត្តរបស់ក្រុមខ្លួនផងដែរ។

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់វ័យ៣០ឆ្នាំរូបនេះ បាននិយាយប្រាប់ទូរទស្សន៍របស់ក្លិបថា៖ “យើងកំពុងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមលេងការប្រកួតដំបូងឱ្យបានល្អបំផុត។ យើងមិនអាចប្រហែសបានទេ ព្រោះក្រុមទាំងអស់ក៏កំពុងខំប្រឹងហ្វឹកហាត់ដូចគ្នា។ យើងត្រូវហ្វឹកហាត់ឱ្យបានល្អលើកាយសម្បទា ដើម្បីពង្រឹងប្រព័ន្ធលេងរបស់ក្រុម”។

Kroos បានបន្តទៀតថា៖ “វាជាលើកទី១ហើយដែលយើងត្រូវលេងការប្រកួតដោយគ្មានអ្នកគាំទ្រ ហើយចាំមើលថា តើក្រុមរបស់យើងអាចសម្របខ្លួនបានល្អទេក្នុងកាលៈទេសៈនេះ ប៉ុន្តែខ្ញុំជឿជាក់ថាពួកយើងនឹងអាចឈ្នះវា”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9318065