Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ត្រូវគេចាក់សម្លាប់នៅឯជុំរុំកម្មករក្នុងខេត្ត Samut Prakan

 ខេត្ត Samut Prakan៖ កាលពីព្រឹកថ្ងៃពុធមានកម្មករចំណាកស្រុកមីយ៉ាន់ម៉ាម្នាក់ត្រូវបានគេចាក់សម្លាប់នៅក្នុងជុំរុំ​កម្មករ​របស់ក្រុមហ៊ុន Sino-Thai វិស្វកម្មសំណង់ភីអិលស៊ីក្នុងស្រុកមឿង។

ប៉ូលិសមកពី​ប៉ុស្តិ ​Samrong Nua បានប្រញាប់ប្រញាល់ទៅជុំរុំកម្មករនៅក្នុង​ឃុំ ​tambon Theparak ដើម្បីស៊ើបអង្កេតបន្ទាប់ពីមានគេជូនដំណឹងអំពីឧប្បត្តិហេតុដែលបានកើតឡើងនៅម៉ោងប្រហែល ​២ទៀបភ្លឺ។​ ​ជនរងគ្រោះ​មាន​ឈ្មោះថា ​Thein Tun អាយុ ៣២ឆ្នាំមានមុខងារជាជាងឈើ ត្រូវបានគេចាក់ជាច្រើនកាំបិតចំទ្រូងនិងកញ្ចឹងកនៅបន្ទប់លេខ១៦ ក្នុងជុំរុំ។ គាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេកមុនពេលប៉ូលិសមកដល់។ ប៉ូលិសបានរកឃើញកាំបិតវែងប្រវែង ៦អ៊ីញនៅ​ក្នុងបន្ទប់ហើយរក្សាទុកជាភស្តុតាង។

រូបតំណាង

ជំរុំនេះមានកម្មករចំណាកស្រុករាប់រយនាក់មកពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា។ ស្ថិតក្រោមការសាកសួរដោយមានជំនួយពីកម្មករមួយចំនួនដែលអាចនិយាយភាសាថៃ បាននិយាយថាពួកគេមិនបានឃើញនិងមិនដឹងថាមានអ្វីកើតឡើងទេ។ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតចំពោះឃាតកម្មមួយនេះ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9318064