Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីម័រឡេស្តេ ចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ សក្តានុពលបំផុតសម្រាប់ពលរដ្ឋខ្លួន

កម្ពុជានិងទីម័រឡេស្តេ គ្រោងពិនិត្យលទ្ធភាព ក្នុងការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍។

ស្របពេលជាមួយគ្នានេះ គម្រោងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ត្រូវបានពន្យារពេល រហូតមកដល់ពេលនេះចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិកូវីដ១៩នៅជុំវិញពិភពលោក។

អនុស្សរណៈនេះ ត្រូវបានផ្ដួចផ្ដើមជាយូរណាស់មកហើយ តែមិនទាន់បានចុះហត្ថលេខានៅឡើយទេ ដូច្នេះតាមរយៈជំនួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ជាមួយនឹងលោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា  កាលពីថ្ងៃម្សិលមិញនេះ កម្ពុជារំពឹងថា អាចនឹងឈានទៅរកការចុះហត្ថលេខា លើគម្រោងមួយនេះ ក្នុងពេលឆាប់ៗ។

បើតាមលោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេ ឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យ​ទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោក ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះស្ថានទូតទីម័រឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការ លើ​វិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឱ្យដឹងថា កម្ពុជាស្វាគមន៍ចំពោះបំណងប្រាថ្នារបស់ប្រជាជន ទីម័រដែលចង់មកទស្សនាកម្សាន្ត នៅប្រទេសកម្ពុជា។ ហើយកម្ពុជា​នឹង​ខិតខំរៀបចំឱ្យកាន់តែល្អ ជាងនេះទៀត ដើម្បីត្រៀមខ្លួនទទួល ការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ ក្រោយចប់វិបត្តិកូវីដ១៩ នៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា អនុស្សរណៈនេះ បានផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និង​បង្កើនការទាក់ទាញទេសចរពីគ្នាទៅវិញទៅមកឱ្យបានកាន់តែច្រើន៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9318050