Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pep Guardiola នឹងធើ្វរឿងនេះ បើចេញពី Man City

Pep Guardiola នឹងនៅតែធើ្វជាគ្រូបង្វឹកដដែល ប៉ុន្ដែការបង្វឹកនោះគឺស្ថិតក្នុងក្រុមជម្រើសជាតិ មិនមែនក្លឹបទៀតនោះទេ នៅពេលដែលលោកចាកចេញពី Manchester City, នេះបើតាមប្អូនប្រុសរបស់លោកនិយាយ។

Guardiola បានចំណាយពេលបង្វឹកក្លឹបធំៗជាច្រើនក្នុងទ្វីបអឺរ៉ុបដែលមានដូចជា Barcelona, Bayern Munich និង Manchester City ហើយក៏បានឈ្នះពានធំៗនៅក្លឹបដែលរូបលោកដឹកនាំផងដែរ។

យ៉ាងណាក្ដី ប្អូនប្រុសរបស់លោកឈ្មោះ Pere បានបញ្ជាក់ថា លោកនឹងមិនដឹកនាំ City រហូតនោះទេ ដោយបានបញ្ជាក់ថាបងប្រុសខ្លួនកំពុងមានមហ្ឆិចតាក្នុងការដឹកនាំក្រុមជម្រើសជាតិ។

«ប្រេស៊ីលឈ្នះអ្វីគ្រប់យ៉ាងជាមួយគ្រូប្រេស៊ីល។ ខ្ញុំគិតថា អ្នកមានគ្រូបង្វឹកល្អ ដូច្នេះអ្នកមិនចាំបាច់មានគ្រូបរទេសមកដឹកនាំនោះទេ» ប្អូនប្រុស Guardiola និយាយប្រាប់ Globo Esporte។

«Pep មានបំណងក្នុងការដឹកនាំក្រុមជម្រើសជាតិថៃ្ងណាមួយ, តែយើងចាំមើលថៃ្ងណាមួយ។ វាមិនមែនជារឿងដែលត្រូវគិតនៅក្នុងពេលបច្ចុប្បន្នឡើយ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9317962