
ក្រុមតារាចម្រៀងនារី SISTAR បានធ្វើឱ្យអ្នកគាំទ្រមានភាពកក់ក្តៅ ដោយអបអរសាទរខួប ១០ឆ្នាំ របស់ក្រុមពួកគេ ។
ទោះបីជាសមាជិកក្រុម SISTAR ទាំងបួននាក់ ឥឡូវបានបែកគ្នាក៏ដោយ ក៏ក្រុមមួយនេះនៅតែប្រារព្ធខួប ១០ឆ្នាំរបស់ពួកគេ ដោយសប្បាយរីករាយ។ សមាជិកក្រុមម្នាក់ៗបានកាន់អាល់ប៊ុមបទចម្រៀងចាស់ៗផ្សេងគ្នា ដែលបានចេញផ្សាយក្នុងរយៈពេល ១០ឆ្នាំមុន។ ពួកគេបានថតរូបប្រកបដោយក្តីស្រឡាញ់ និងបានបង្ហោះរូបភាពចូលទៅក្នុងគណនី SNS របស់ក្រុមពួកគេ ដោយបានសរសេរថា សូមអរគុណអ្នកទាំងអស់គ្នា ។
កញ្ញា Hyolyn, កញ្ញា Bora, កញ្ញា Soyu និងកញ្ញា Dasom បាននិយាយទៅកាន់អ្នកគាំទ្រក្នុងខួប ១០ឆ្នាំ ដែលតែងតែគាំទ្រក្រុម SISTAR កន្លងមក ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop