Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វត្ដមានរបស់រុស្ស៊ី នៅ G7 នឹងជួយដោះស្រាយបញ្ហាពិភពលោក

កិច្ចប្រជុំកំពូល G7 នឹងត្រូវធ្វើឡើង នៅចុងខែមិថុនា តែត្រូវលើកពេលទៅខែកញ្ញា នៅលើទឹកដីអាមេរិក ហើយប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឲ្យមានវត្ដមានរបស់រុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនោះ ព្រោះរុស្ស៊ីនឹងអាចជួយដោះស្រាយបញ្ហាជាច្រើនរបស់ពិភពលោកបាន។

ប្រធានាធិបតីអាមេរិក បានផ្ដល់បទសម្ភាសន៍ជាមួយនឹងលោក Brian Kilmeade ហើយផ្សាយតាមទូរទស្សន៍ Fox News ថា លោកនឹងអញ្ជើញ​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មកចូលរួម នៅកិច្ចប្រជុំពូល នៅអាមេរិក នាឆ្នាំ២០២០នេះ។ វត្ដមានរបស់រុស្ស៊ី នឹងជួយដោះស្រាយបញ្ហាជាច្រើនរបស់ពិភពលោកបាន។

លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន មកចូលរួម នៅក្នុងកិច្ចប្រជុំនេះ ព្រោះរុស្ស៊ីអាចនឹងជួយអាមេរិក អំពីបញ្ហាឧស្សាហកម្មប្រេង ដែលជាចំណុចល្អរបស់គាត់។ ក្រៅពីនេះ ក៏មានបញ្ហាជាច្រើនទៀត ហើយវាអាចដោះស្រាយបានយ៉ាងងាយស្រួលបំផុតផងដែរ។

លោក ដូណាល់ ត្រាំ បានបន្ដថា បញ្ហាមានច្រើនណាស់ ដូច្នេះយើងត្រូវតែអង្គុយនិយាយគ្នាជាមួយលោក ពូទីន ។ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនោះ នឹងមានមនុស្សជាច្រើនសួរលោក ពូទីន ហើយទាក់ទង ពូទីន អំពីបញ្ហាផ្សេងៗទៀត។

 

ប្រធានាធិបតីអាមេរិក បានបន្ថែមថា ក្រៅពីនេះ «លោកក៏ចង់ចុះហត្ថលេខាលើកតិកាសញ្ញានុយក្លេអ៊ែរ ព្រោះបញ្ហាអាវុធនុយក្លេអ៊ែរនេះ គឺជាបញ្ហាចម្បងបំផុតរបស់ពិភពលោក។ លោកមិនចង់ពង្រីកកតិកាសញ្ញានេះទេ ហើយបញ្ហានេះក៏បូករួមជាមួយប្រទេសជាច្រើនទៀតផងដែរ។

​​ប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន បានបញ្ជាក់ថា កិច្ចប្រជុំ G7 នឹងធ្វើនៅសហរដ្ឋអាមេរិក នាចុងខែមិថុនា តែត្រូវលើកពេលទៅខែកញ្ញា វិញ។ នៅក្នុងកិច្ចប្រជុំកំពូលនោះ លោកមានគម្រោងអញ្ជើញរុស្ស៊ី កូរ៉េខាងត្បូង អូស្រ្ដាលី និងឥណ្ឌាផងដែរ។

សូមជម្រាបថា G7 (The Group of Seven) គឺជាអង្គការសេដ្ឋកិច្ចអន្ដររដ្ឋាភិបាលអន្ដរជាតិ មានប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៧ រួមមាន កាណាដា​ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9317679