ជនជាតិថៃចំនួន ១១០នាក់ដែលជាប់នៅក្នុងប្រទេសជប៉ុន បានវិលត្រឡប់ស្រុកកំណើតវិញកាលពីថ្ងៃអង្គារតាមរយៈជើងហោះហើរពីទីក្រុងតូក្យូ។
ពួកគេត្រូវបានទទួលដោយក្រុមមន្រ្តីនៃការិយាល័យលេខាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកការពារនិងគ្រប់គ្រងជំងឺឆ្លង បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុន Nippon Airways NH847 បានចុះចតនៅអាកាសយានដ្ឋាន Suvarnabhumi នៅវេលាម៉ោង ២និង ៥១នាទីរសៀល។
រូបតំណាង
នៅក្នុងដំណើរការពិនិត្យសុខភាព ក្នុងចំណោមពួកគេមាន ៧ នាក់មានអាការគ្រុនក្តៅ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។
ចំណែកអ្នកនៅសេសសល់ត្រូវបានដឹកតាមរថយន្តក្រុងទៅកាន់ខេត្ត Pattaya និង Chon Buri ដើម្បីយកពួកគេទៅស្នាក់នៅមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post