កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍អំពីករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួនម្នាក់ និងគ្មានអ្នកស្លាប់ថ្មីទេ។
ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃឥឡូវនេះបានកើនឡើងដល់ចំនួន ៣០៨៤នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។ អ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងបាននិយាយថាអ្នកឆ្លងថ្មីគឺបុរសថៃអាយុ ២៦ឆ្នាំដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យសរុបចំនួន ២៩៦៨នាក់។
រូបតំណាង
ទន្ទឹមនឹងនេះដែរជនជាតិថៃ ១១០នាក់ដែលជាប់នៅក្នុងប្រទេសជប៉ុនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មមកស្រុកកំណើតវិញហើយកាលពីថ្ងៃអង្គារតាមជើងហោះហើរពីទីក្រុងតូក្យូ។ នៅក្នុងដំណើរការពិនិត្យសុខភាពនៅឯអាកាសយានដ្ឋានឃើញថា ក្នុងចំណោមពួកគេមាន ៧នាក់មានអាការគ្រុនក្តៅហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ថែម។ ចំណែកអ្នកនៅសេសសល់ត្រូវបានរថយន្តក្រុងដឹកយកទៅមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post