
ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់រួចមកហើយអ្នកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រដ៏ល្បីឈ្មោះ និងតែងតែធ្វើសប្បុរសធម៌ជួយដល់អ្នកក្រីក្រ។
ជាក់ស្តែងកាលពីម្សិលមិញថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា និងស្វាមី បានធ្វើដំណើរពីភ្នំពេញដើម្បីស្កាត់ទៅជួបភរិយាអធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត នៅខេត្តស្ទឹងត្រែង។
ទន្ទឹមជាមួយគ្នានោះដែរអ្នកស្រី ទ្រី ដាណា បានបង្ហាញអារម្មណ៍រំភើបចិត្តថា៖ បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ ឮថាលោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន ៕ អត្ថបទដោយ៖ លក្ខិណា