Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Arsenal ទាមទារត្រឹម ២០លានផោនលើស បើសិនចង់បាន Aubameyang

យើងបានដឹងហើយថា កុងត្រារបស់ Aubameyangជិតផុតមែនទែនហើយ ដោយអស់សុពលភាពត្រឹមចុងរដូវកាលក្រោយប៉ុណ្ណោះ។ មានន័យថាបើគ្មានការទិញដូរ រឺបន្តកុងត្រាអ្វីទេនោះ Aubameyangនឹងចាកចេញដោយគ្មានតម្លៃខ្លួន។

មូលហេតុនេះហើយ Arsenal ទាមទារត្រឹម 20លានលើសប៉ុណ្ណោះ បើសិនក្លឹបណាចង់បានកីឡាកររូបនេះ តែ Arsenal ក៏បានកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាទុកខ្សែប្រយុទ្ធPierre-Emerick Aubameyang រហូតដល់កិច្ចសន្យារបស់គេត្រូវផុត បើសិនតម្លៃខ្លួនឡើងមិនដល់ ២០លានទេនោះ។

គួរអោយរំលឹកផងដែរថា Aubameyangអាចរកគ្រាប់បាល់់បញ្ជូលទីសរុប ៦១ គ្រាប់ ក្នុងការលេង ៩៧ លើកសម្រាប់ក្លឹបអង់គ្លេសមួយនេះ ចាប់តាំងពីបានផ្លាស់ប្តូរមកពីក្រុម Dortmundក្នុងតម្លៃខ្លួណ ៥៦ លានផោនកាលពីខែមករាឆ្នាំ ២០១៨។

from: https://tnaot.com/km/m/detail/article/9317465