យើងបានដឹងហើយថា វិស័យបាល់ទាត់នឹងត្រៀមចាប់ដំណើរកាលវិញហើយក្នុងខែមិថុនានេះ ហើយការរៀបចំត្រូវបានធ្វើឡើងយ៉ាងសកម្មផងដែរ។ ការធ្វើតេស្តរក Covid 19ទៅលើគ្រប់កីឡាករ និងក្លឹបទាំងអស់ ក៏ជាផ្នែកមួយនៃការរៀបចំផងដែរ។
Premier Leagueបានធ្វើតេស្តនេះ អស់រយះពេល៤ ជុំហើយ ដែលវិជ្ជមានសរុប ១២ នាក់ ដោយជុំទី៤ ចុងក្រោយមិនមានករណីវិជ្ជមានសោះឡើយ។ ជាសំណាងអាក្រក់ កាលពីពេលថ្មីៗនេះ ជុំទី៥នៃការធ្វើតេស្តបានបង្ហាញអោយឃើញ លទ្ធផលវិជ្ជមាន ១ករណីបន្ថែម។ ដោយ១ករណីនេះ ត្រូវបានរាយការណ៏ថា កើតឡើងនៅក្នុងក្លឹប Tottemham។
គួរបញ្ជាក់ផងដែរថា ការតេស្តជុំទីនៃ Covid 19 គឺវិជ្ជមាន ៦នាក់ ជុំទី២វិជ្ជមាន ២នាក់ ជុំទី៣វិជ្ជមាន ៤នាក់ ជុំទី៤មិនមានករណីវិជ្ជមានទេ ហើយលើកទី៥នេះ គឺវិជ្ជមានចំនួន១នាក់។