ខ្សែបម្រើក្លឹប Aston Villa គឺកីឡាករ Jack Grealish ដែលកំពុងត្រូវបានចាប់អារម្មណ៏ដោយក្លឹបធំៗជាច្រើន ក្នុងនោះមាន Manchester United ផងដែរនោះ បានបញ្ជាក់ពីកីឡាករដែលខ្លួនចូលចិត្ត និងយកធ្វើជាគំរូ។
កីឡាករដែល Jack Grealish ពេញចិត្តនិងយល់ថាជាកំពូលកីឡាករនោះ គឺកីឡាកររបស់ Man City ខ្សែបម្រើ Kevin De Bruyne។ លោកនិយាយថា៖ “ខ្ញុំចូលចិត្ត De Bruyne ណាស់។ ការលេងរបស់គាត់មិនគួរជឿ។ ខ្ញុំរៀនលេងតាមគាត់បន្តិចបន្តួចដែរ។”
ចុងក្រោយ គាត់បានបន្តថា Kevin De Bruyne មានអ្វីគ្រប់យ៉ាងដែលបាល់ទាត់ត្រូវការ តែគាត់មិនសូវគេសរសើរណាស់ណានោះទេ។ Jack Grealish បាននិយាយថា តាមទម្រង់បច្ចុប្បន្ន De Bruyne មានកម្រិតលេងស្មើ CR7 Messi និងMbappe។