
Jadon Sancho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៦នាក់ផ្សេងទៀត ដែលក្លឹបនឹងពិន័យដោយសារតែរឿង ជួលជាងកាត់សក់ដ៏ល្បី មកកាត់សក់អោយខ្លួន។
យើងបានដឹងហើយថា វិធានការនៃការទប់ស្កាត់ជំងឺ Covid 19 នៅតែបន្តនៅឡើយ បើទោះជាស្ថានការណ៏មានភាពធូរស្រាលជាងមុនយ៉ាងណាក៏ដោយ។ ក្លឹបបាល់ទាត់ផ្សេងៗក៏នៅតែហាមឃាត់ការជួបជុំ ការចាប់ដៃ រឺអោបថើបជាដើម។
ការជួបជុំជាមួយអ្នកមិនជិតស្និទ្ធរបស់ Jadon Sancho ត្រូវបានគេគិតថាជារឿងផ្ទុយនឹងវិធានការក្លឹបDortmund ហើយក្លឹបអាចនឹងពិន័យមើលតាមស្ថានភាពជាក់ស្តែង។ កីឡាករ៥រូបផ្សេងទៀតរួមមាន៖ Raphael Guerreiro, Manuel Akanji, Thorgan Hazard, Axel Witsel និង Dan-Axel Zagadou។