Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្ហាញលទ្ធផលពីការធើ្វតេស្ដរក covid-19 ជាលើកទី៥ របស់ Premier League

Premier League បានធើ្វការតេស្ដឃើញ covid-19 ចំនួន១ករណី នៃការធើ្វតេស្ដជាលើកទី៥ ដោយករណីនោះគឺកើតឡើងក្នុងក្រុមមាន់ខ្នាយមាស Tottenham Hotspur។

ក្របខណ្ឌលីគកំពូលរបសអង់គ្លេសនេះ បានធើ្វការប្រកាសកាលពីថៃ្ងពុធ ម្សិលមិញ ដោយរកឃើញត្រឹម១ករណីប៉ុណ្ណោះ ពីការធើ្វតេស្ដមនុស្សចំនួន ១,១៩៧នាក់ ខណៈ Spur ក៏បានប្រកាស១ករណីនោះ គឺមកពីក្លឹបរបស់ខ្លួន។

ក្នុងសេចក្ដីប្រកាសរបស់ក្លឹបបានបញ្ជាក់ថា៖ «ដោយការរក្សាការសម្ងាត់របស់ផ្នែកវេជ្ជសាស្រ្ដ ឈ្មោះរបស់បុគ្គលដែលកើតនោះ នឹងមិនត្រូវបានបង្ហាញឡើយ»។

សរុបការធើ្វតេស្ដទាំង៥ដងនេះ គេបានរកឃើញចំនួន១៣ករណី ពីការតេស្ដមនុស្សចំនួន ៤,៩០០នាក់៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9317332