Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំសត់ណាស់! ស្រ្តីជាម្តាយចងកសម្លាប់ខ្លួន ក្រោយដឹងថាកូនប្រុសបានបាត់ខ្លួន

ខេត្ត Nakhon Ratchasima ៖ តាមប្រភពប៉ូលិសបានឱ្យដឹងថា ស្ត្រីម្នាក់​បានចងកសម្លាប់ខ្លួន​និងកូនប្រុសម្នាក់អាយុ ១២ឆ្នាំរបស់នាងបានលង់ទឹកស្លាប់នៅក្នុងស្រះក្បែរនោះនៅឯកន្លែងបូមខ្សាច់មួយក្នុងស្រុក ​Chum Phuang កាលពីថ្ងៃអង្គារ។

លោកវរសេនីយ៍ឯក ​Wichai Narong អធិការនគរបាលស្រុក​Chum Phuang បាននិយាយថា​កាលពីព្រឹកថ្ងៃអង្គារនេះថា ស្ត្រីរងគ្រោះរូបនេះបានចងកនឹងខ្សែភ្លើង​ជាប់នឹងធ្នឹមផ្ទះនៅឯភូមិ ​Moo ៨ ក្នុងឃុំ ​tambon Chum Phuang។ ​សាកសពស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ​Chum Phuang ដើម្បីធ្វើកោសល្យវិច័យ។ ឪពុកម្តាយរបស់ស្ត្រី​រងគ្រោះ គឺលោក ​Thongkasem អាយុ ៦១ឆ្នាំ និងលោកស្រី ​Wanida Sae Lo អាយុ ៥២ឆ្នាំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យសពហើយបានបញ្ជាក់ថាជនរងគ្រោះជាកូនស្រីរបស់ពួកគេ​មានឈ្មោះថា ​Tukta Thongkasem អាយុ ៣៣ឆ្នាំ។ ពួកគេបាននិយាយថាកូនប្រុសរបស់​ជនរងគ្រោះឈ្មោះ​ Surasak Thongkasem អាយុ ១១ ​ឆ្នាំបាន​បាត់ខ្លួន។ ​ប៉ូលិសនិងអ្នកជួយសង្គ្រោះមានការសង្ស័យចំពោះការរបាត់ខ្លួនរបស់កូនជនរងគ្រោះទើបពួកគេវិលត្រឡប់ទៅឃ្លាំងខ្សាច់វិញដើម្បីស្វែងរកជនរងគ្រោះ។ ពួកគេបានរកឃើញស្បែកជើងកវែងពណ៌លឿងមួយគូនៅក្បែរស្រះទឹកមួយដែលមានទឹកប្រហែល ២ម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះបាន​ប្រទះឃើញសពក្មេងប្រុសនៅក្នុងស្រះនោះ ហើយ​បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យផងដែរ។

រូបតំណាង

លោក Prasan ឪពុករបស់ស្ត្រីដែលបានស្លាប់បាននិយាយថា ​កូនស្រីលោក​មានស្វាមីជា​ជនជាតិស៊ុយអែត​និងមានកូនប្រុសម្នាក់​រៀនថ្នាក់ទី៦ នៅសាលារៀនក្នុងតំបន់។ ​ស្វាមីរបស់ជនរងគ្រោះ​បានត្រឡប់ទៅប្រទេសស៊ុយអែតកាលពី ៤ឆ្នាំមុនហើយមិនដែលវិលត្រឡប់មកវិញទេ។ ​បន្ទាប់ពីការចាកចេញរបស់ស្វាមី​ធ្វើឱ្យជនរងគ្រោះ​ទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ​គេជឿថា​ស្រីរូបនេះបានធ្វើអត្តឃាត ប៉ុន្តែការលង់ទឹករបស់​កូនប្រុសគាត់នៅតែជាអាថ៌កំបាំងនៅឡើយ។ ប៉ូលិសកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុនៃការស្លាប់របស់ម្តាយនិងកូនប្រុស។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post 

from: https://tnaot.com/km/m/detail/article/9317295