Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Premier League តេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅជុំទី៥ចំនួន១ករណីមកពីក្លិប Tottenham

ក្របខណ្ឌ Premier League មានការរាយការណ៍មកថា បានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅជុំទី៥ចំនួន១ករណីបន្ថែមទៀតដែលមកពីក្លិប Tottenham Hotspur។

យោងតាមរបាយការណ៍ក្របខណ្ឌ Premier League បានឱ្យដឹងថាករណីនេះ មានការធ្វើឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយរួមមានកីឡា និងបុគ្គលិកក្លិបទាំងអស់សរុបចំនួន១១៩៧នាក់ បានតេស្តសុខភាពមុនចូលជំរំហ្វឹកហាត់របស់ពួកគេរៀងៗខ្លួន ហើយបានរកឃើញករណីវិជ្ជមានតែ១នាក់ប៉ុណ្ណោះដែលមកពីក្លិបខាងលើ។ បុគ្គលដែលធ្វើតេស្តវិជ្ជមាននោះ មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណឱ្យស្គាល់ឡើយ ហើយនឹងត្រូវដាក់ខ្លួនដោយឡែកចំនួន៧ថ្ងៃ ដើម្បីតាមដានស្ថានភាពរបស់រោគសញ្ញានេះបន្តទៀត។

គួរបញ្ជាក់ផងដែរថា ក្របខណ្ឌ Premier League នឹងចាប់ផ្តើមបើកឱ្យមានប្រកួតឡើងវិញចាប់ពីថ្ងៃ១៨ ខែមិថុនានេះតទៅ បន្ទាប់ពីខកខានគ្មានការប្រកួតតាំងពីថ្ងៃទី១០ ខែមីនាកន្លងទៅ ដោយសារវិបត្តិកូវិដ-១៩៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9317049