ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដុតកម្ទេចចោលឱសថ
និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា
ឆ្នាំ២០២០ នៅទីលានចាក់សំរាម ខណ្ឌដង្កោ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ឱសថក្លែងក្លាយ
និងផលិតផលក្លែងក្លាយខុសច្បាប់ ទាំងនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ
នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាប និងរឹបអូសមក រក្សាទុកនាពេលកន្លងមក។
ពិធីដុតបំផ្លាញឱសថក្លែងក្លាយនេះ ធ្វើឡើងក្រោមវត្តមានលោក
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ ដោយ៖ ផេង ភាព