Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Update៖ អ្នកជំងឺ​កូវីដ​១៩នៅលើពិភពលោក ជាសះស្បើយ ៣,១ លាននាក់

បើតាមការចេញផ្សាយ​របស់គេហទំព័រ Worldometers.com ចេញផ្សាយ​ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកជំងឺ​កូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ (COVID-19) នៅទូទាំងពិភពលោក ​ជាង ៣ ១៦៤ ២៤៨ នាក់​បានជាសះស្បើយ ក្នុងចំណោម​អ្នកជំងឺសរុប ៦ ៥៦៦ ៤៧៥ នាក់ ។ ចំណែក​អ្នកជំងឺ​បាត់បង់ជីវិត​សរុប ៣៨៧ ៨៧៧ នាក់ ។

ប្រភពដដែល បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក ជាប្រទេស​ដែលមានអ្នកឆ្លងជំងឺកូវីដ​១៩ ច្រើនជាងគេបំផុត គឺមានជាង ១,៩ លាននាក់ ក្នុងនោះ បាត់បង់ជីវិត ១០៩ ១៤២ នាក់ ។ 

ប្រទេសប្រេស៊ីល រងគ្រោះ​ខ្លាំងជាងគេ លំដាប់​ទីពីរ ​បន្ទាប់ពីសហរដ្ឋអាមេរិក ។ ប្រេស៊ីល​ មានអ្នកឆ្លង​សរុប ៥៨៣ ៩៨០ នាក់ ក្នុងនោះបាត់បង់ជីវិត ៣២ ៥៤៧ នាក់ ។  

រុស្ស៊ី មានអ្នកឆ្លង​កូវីដ​១៩ សរុប ៤៣២ ២៧៧ នាក់ ក្នុងនោះបាត់បង់ជីវិត ៥ ២១៥ នាក់, ប្រទេសអេស្ប៉ាញ​មានអ្នកឆ្លង ​២៨៧ ៤០៦ នាក់ ក្នុងនោះបាត់បង់ជីវិត ២៧ ១២៨ នាក់។

សូមជម្រាបជូនថា វីរុស​កូវីដ​១៩ បានផ្ទុះឡើងដំបូងគេ​ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ​ភាគកណ្តាល​ប្រទេសចិន ។ បើតាមគេហទំព័រ Wikipedia ចេញផ្សាយ នៅថ្ងៃទី​៤ ខែមិថុនា បញ្ជាក់ថា វីរុស​កូវីដ​១៩ បានឆ្លងរាលដាល​នៅលើដែនដី និងប្រទេស​សរុប​ ២៩៩ នៅជុំវិញពិភពលោក ។ 

រហូតមកដល់ពេលនេះ អង្គការសុខភាព​ពិភពលោក ឬ WHO នៅមិនទាន់​បានប្រកាស​ជាក់លាក់​ណាមួយនៅឡើយថា វីរុស​កូវីដ​១៩ មានថ្នាំព្យាបាល ឬវ៉ាក់សាំង​បង្ការ​​​នោះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅជុំវិញពិភព​លោក ក្នុងចំណោមអ្នកជំងឺឆ្លងសរុប​ជាង ​៦,៥ ​លាននាក់ មានជាង ​៣,១លាននាក់ ​បានជាសះស្បើយ​វិញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9316921