Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Tzuyu សមាជិកក្រុម TWICE និយាយថា ថ្មីៗនេះនាងបានក្លាយជាអ្នកតមសាច់ជ្រូក

កញ្ញា Tzuyu សមាជិកក្រុមតារាចម្រៀង TWICE បានបញ្ជាក់ក្នុងកម្មវិធីវិទ្យុមួយថា ថ្មីៗនេះកញ្ញាបានក្លាយជាអ្នកតមសាច់ជ្រូក ។

កញ្ញាបានបង្ហាញមុខនៅក្នុងកម្មវិធីវិទ្យុ “Song of Hope” រួមជាមួយមិត្តក្នុងក្រុម មានដូចជា កញ្ញា Momo និងនិងកញ្ញា Chaeyoung ដើម្បីពិភាក្សាអំពីអាល់ប៊ុមបទចម្រៀងចុងក្រោយរបស់ក្រុមពួកគេ។ Momo បានបញ្ជាក់ក្នុងកម្មវិធីវិទ្យុថា ក្រុមរបស់ពួកយើងច្រើនតែចេញទៅញ៉ាំសាច់អាំងនៅខាងក្រៅ ហើយខ្ញុំ និង Chaeyoung ផ្ទាល់ចូលចិត្តសាច់ជ្រូកណាស់។

ទោះយ៉ាងណាដោយ Tzuyu បានបញ្ជាក់ថា នាងកំពុងកាត់បន្ថយការញ៉ាំសាច់ ដោយនិយាយថា “ខ្ញុំចូលចិត្តញ៉ាំត្រី”។ ខ្ញុំញ៉ាំអាហារសមុទ្រ ប៉ុន្តែខ្ញុំមិនបរិភោគសាច់ដែលមានពណ៌ក្រហមនោះទេ។ កញ្ញាក៏បានបញ្ជាក់ទៀតថា ធ្វើជាតារាចម្រៀងត្រូវមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9316710