Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Marchisio សង្ឃឹមថា Ronaldo នឹងនៅតែបន្តលេងឱ្យក្លិប Juventus រដូវកាលក្រោយទៀត

អតីតកីឡាករក្លិប Juventus លោក Claudio Marchisio សង្ឃឹមថាខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែបន្តលេងក្នុងក្របខណ្ឌ Serie A ជាមួយក្រុមសេះបង្កង់ទៀតនៅរដូវកាលក្រោយ ទោះបីជាមានការផ្សាភ្ជាប់ថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនឹងចាកចេញពីទឹកដីអ៊ីតាលីក្នុងរដូវក្តៅខាងមុខក៏ដោយ។

ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ បានផ្លាស់ចេញពីក្លិបស្តេចស Real Madrid មកចូលរួមជាមួយក្លិប Juventus នៅក្នុងឆ្នាំ២០១៨ ក្នុងតម្លៃខ្លួនផ្ទេរចំនួន ១០០លានផោន។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះ ក៏បានជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A ក្នុងរដូវកាលដំបូងរបស់គេផងដែរ។

កាលពីពេលថ្មីៗនេះ ក្លិបអ្នកមានបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់ហត្ថលេខាជាមួយ Ronaldo នៅរដូវក្តៅខាងមុខ បន្ទាប់ពីលោក Nasser Al-Khelaifi ដែលជាប្រធានក្លិបមានបំណងចង់បានខ្សែប្រយុទ្ធរូបនេះមកជួយពង្រឹងក្រុមបន្ថែម ដើម្បីអាចសម្រេចក្តីស្រមៃរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9313873