ក្លិបបាល់ទាត់ Flamengo បានឈានដល់កិច្ចព្រមព្រៀងបន្ថែមកុងត្រាថ្មីដល់លោក Jorge Jesus
ឱ្យបន្តដឹកនាំក្រុមរយៈពេល១ឆ្នាំទៀត។ នេះបើតាមការចុះផ្សាយឱ្យដឹងពីគេហទំព័រផ្លូវការរបស់ក្លិប Flamengo។
បរុសជនជាតិព័រទុយហ្កាល់វ័យ៦៥ឆ្នាំរូបនេះ ត្រូវបានក្លិប Flamengo ផ្តល់សេចក្តីទុកចិត្តឱ្យបន្តធ្វើជាគ្រូបង្វឹក១រដូវកាលទៀត បន្ទាប់ពីលោកមានស្នាដៃជួយក្លិបទទួលពានរង្វាន់ក្នុងប្រទេសប្រេស៊ីលដូចជា Copa Libertadores, Serie A និង Campeonato Carioca ផងដែរ ចាប់តាំងពីចូលមកកាន់ដំណែងនេះនៅឆ្នាំ២០១៩។
ក្នុងកុងត្រាថ្មីនេះ លោក Jorge នឹងទទួលបានថ្លៃនឿយហត់ពីក្លិប Flamengo ចំនួន៤លានផោនក្នុងមួយឆ្នាំ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore