
កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ អ្នកតំណាងមកពីផលិតកម្ម Hook Entertainment បានរាយការណ៍ថា លោក Chanyeol សមាជិកក្រុម EXO កំពុងសហការក្នុងអាល់ប៊ុមចម្រៀងទី១៦ របស់តារាចម្រៀងជើងចាស់ គឺអ្នកនាង Lee Sun Hee ។
ជាការឆ្លើយតបរបស់ផលិតកម្ម Hook Entertainment បានបញ្ជាក់ថា “លោក Chanyeol បានសហការនៅក្នុងអាល់ប៊ុមចម្រៀងទី១៦ របស់អ្នកនាង Lee Sun Hee ពិតប្រាកដមែន” ហើយបទចម្រៀងដែលមានចំណងជើង “SERENDIPITY” នោះក៏នឹងក្លាយជាបទចម្រៀងដំបូងរបស់លោកជាមួយអ្នកនាងផងដែរ ។
គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មីរបស់អ្នកនាង Lee Sun Hee ជាមួយលោក Chanyeol នឹងចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi