
ក្រុមតារាចម្រៀង Stray Kids ទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងបទចម្រៀងជប៉ុនដំបូងរបស់ក្រុមពួកគេ ។
ក្រុមនេះបានបង្ហាញបទចម្រៀងជាភាសាជប៉ុនដំបូងរបស់ខ្លួននៅដើមឆ្នាំនេះ ជាមួយអាល់ប៊ុម “SKZ2020” ដែលមានបទ “TOP” ជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាងរបស់ប្រទេសជប៉ុនដែលបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនានេះ ។
នៅលើតារាងបទចម្រៀងប្រចាំថ្ងៃរបស់ Oricon’s Daily បានបង្ហាញថា បទចម្រៀង TOP របស់ក្រុម Stray Kids ជាភាសាជប៉ុន ជាប់ចំណាត់ថ្នាក់លេខ១ ដែលបានលក់ដាច់ប្រមាណជា ២០ ៦៥៧បន្ទះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi