
សមាជិក្រុមតារាចម្រៀង TWICE ទាំងអស់ បានព្យាយាមស្ទូងស្រូវក្នុងស្រែ ដែលជាការសម្តែងក្នុងកម្មវិធី “Hometown Report’” ។
នៅថ្ងៃទី៣ ខែមិថុនា ស្ថានីយទូរស្សន៍ KBS បានចាក់ផ្សាយក្នុងកម្មវិធីមួយ ដែលសមាជិកក្រុម TWICE មានដូចជា កញ្ញា Sana, កញ្ញា Jungyeon, កញ្ញា Momo, កញ្ញា Mina, និងកញ្ញា Chaeyoung បានចូលក្នុងស្រែ ដើម្បីធ្វើការស្ទូងស្រូវ នៅស្រុក Yangpyeong ខេត្ត Gyeonggi ។ កញ្ញា Momo បានសម្តែងអារម្មណ៍ថា “ខ្ញុំចង់សាកល្បងដាំដំណាំស្រូវ” រីឯកញ្ញា Chaeyoung បានបន្ថែមថា “ការធ្វើដំដាំស្រូវពិតជាល្អ”។ កញ្ញា Jungyeon ក៏បានបង្ហាញពីមោទនភាពដែលកញ្ញាមានចំពោះខ្លួនឯងដោយនិយាយថា “ខ្ញុំគិតថាខ្ញុំធ្វើបានល្អ” ។
គួរញ្ជាក់ផងដែរថា ក្រុម TWICE បានត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀងថ្មី ដែលមានចំណងជើងថា “More & More” ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop