Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Park Seo Joon ជាតារាកូរ៉េដំបូងគេ ដែលទទួលបានពានមាសពី YouTube

លោក Park Seo Joon បានក្លាយជាតារាកូរ៉េដំបូងគេ ដែលទទួលបានពានពណ៍មាសពីក្រុមហ៊ុម YouTube ។

ចំពោះពានមួយនេះត្រូវបានក្រុមហ៊ុន YouTube ផ្តល់ជូន You Tuber ណាដែលមានអ្នកជាវជាង ១លាននាក់។ លោក Park Seo Joon បានបង្ហាញថា គាត់បានទទួលជោគជ័យបន្ទាប់ពីចាប់ផ្តើម Channel របស់លោកកាលពីខែកក្កដា កន្លងទៅ ។ លោកបានថ្លែងអំណរគុណដល់បុគ្គលិករបស់លោក ដែលបានជួយកែសម្រួល និងបង្ហោះវីដេអូចូលក្នុង YouTube កន្លងមកថា “ពួកគេបានធ្វើការជាមួយខ្ញុំទាំងយប់ទាំងថ្ងៃ ដើម្បីកែសម្រួលវីដេអូរបស់ខ្ញុំ” ។ 

នៅក្នុងពេលថ្មីៗនេះក៏មានព័ត៍មានមួយបានលេចឮថា លោក Park Seo Joon បច្ចុប្បន្នកំពុងសម្តែងរឿងភាគថ្មី មានចំណងជើងថា “Dream” ដែលចូលរួមសម្តែងដោយកញ្ញា IU និងលោក Lee Hyun Woo ៕

ប្រេសម្រួលដោយ៖​ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9312211