Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហគមន៍បច្ចេកវិទ្យាទទូចឲ្យបុគ្គលិក Facebook លាឈប់ដើម្បីជាការតវ៉ា

ស្រប​ពេល​ដែល​បុគ្គលិក Facebook មួយ​ចំនួន​បាន​បង្ហាញ​គំនិត​ជំទាស់​នឹង​ចំណាត់ការរបស់ Facebook លើ​ការ​បង្ហោះ​របស់​លោក ដូណាល់ ត្រាំ ក៏​មាន​មនុស្ស​ក្នុង​សហគមន៍​បច្ចេកវិទ្យា​ទទូច​ឲ្យ​បុគ្គលិក​ Facebook លា​ឈប់​ពី​ការ​ងារ​ដើម្បី​សម្ដែង​ការ​តវ៉ា។ កាល​ពី​ថ្ងៃ​ចន្ទ​បុគ្គលិក​ Facebook នាំ​គ្នា​មិន​ធ្វើ​ការ​ ដែល​ជា​ការ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ដែល​មិន​​បញ្ចេញ​សកម្មភាព​លើ​ការ​បង្ហោះ​របស់​លោក ដូណាល់ ត្រាំ អំពី​​ការ​ធ្វើ​បាតុកម្ម​ជុំវិញ​ការ​ស្លាប់​របស់ George Floyd។ ការ​បង្ហោះ​របស់​លោក ត្រាំ មាន​សរសេរ​ថា “ពេល​ដែល​ចាប់​ផ្ដើម​មាន​ការ​លួច​របស់របរ ការ​បាញ់​បោះ​​ក៏​នឹង​ចាប់​ផ្ដើម​ដែរ។ ពេល​នេះ​អ្នក​​ដែល​ធ្វើ​ការ​ខាង​បច្ចេកវិទ្យា​ដូច​គ្នា បាន​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក Facebook លា​ឈប់​ពី​ការងារ​​ដើម្បី​បង្ហាញ​អំពី​ការ​តវ៉ា។

វិស្វករ​ Software នៅ Facebook ម្នាក់​ឈ្មោះ Timothy J. Aveni បាន​និយាយ​ក្នុង​ការ​បង្ហោះ​លើ LinkedIn ថា​រូប​គេ​បាន​លា​ឈប់​ពី​ការងារ​នៅ Facebook ដោយ​សារ​​រឿង​រ៉ាវ​នេះ ហើយ​រូប​គេ​ជា​បុគ្គលិក​ដំបូង​ដែល​លា​ឈប់​ព្រោះ​រឿង​នេះ។ ​​ក្នុង​​អង្គ​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ លោក​ Mark Zuckerberg នៅ​តែ​បន្ត​ការពារ​លើ​ការ​សម្រេច​ចិត្ត​​របស់​ Facebook ដោយ​និយាយ​ថា​រូប​លោក​ដឹង​ថា​ការ​ទុក​ការ​បង្ហោះ​របស់​លោក ត្រាំ អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្នុង​ក្រុមហ៊ុន​មិន​សប្បាយ​ចិត្ត រួម​ទាំង​​ត្រូវ​សារព័ត៌មាន​រិះគន់​ផង​ដែរ។ គួរ​ដឹង​ថា​ Twitter បាន​ដាក់​ការ​ព្រមាន​លើ​ការ​បង្ហោះ​របស់​លោក ដូណាល់ ត្រាំ​ ដូច​ដែល​បាន​បង្ហោះ​លើ Facebook ដោយ​និយាយ​ថា​​ជា​ការ​លើក​តម្កើង​អំពើហិង្សា។ ប៉ុន្តែ​ Facebook ឯណោះ​វិញ​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​សោះ​លើ​ការ​បង្ហោះ​នេះ ដោយ​លោក​ Mark Zuckerberg ​ស្ថាបនិក​ Facebook បាន​និយាយ​ថា​វា​មិន​​បាន​​ល្មើស​នឹង​បទ​បញ្ជា​ក្រុមហ៊ុន​នោះ​ទេ៕

from: https://tnaot.com/km/m/detail/article/9311715