ការផ្ទុះឡើង នៃវិបត្ដិវីរុសកូរ៉ូណានេះ បានធ្វើឲ្យការប្រើប្រាស់ នៅលើពីភពលោក ធ្លាក់ចុះ រហូតដល់១ពាន់ពាន់លានដុល្លារអាមេរិក ($1trillion) នៅក្នុងឆ្នាំ២០២០នេះ ប៉ុន្ដែនៅថ្ងៃទី៦ ខែមិថុនា នេះប្រេងឆៅប្រភេទ Brent បានកើនឡើង ជាង៤០ដុល្លារអាមេរិក ក្នុងមួយធុង។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី Tass បានផ្សាយ នៅថ្ងៃទី៦ ខែមិថុនា ថា តម្លៃប្រេងក្នុងកិច្ចសន្យាអនាគត សម្រាប់ប្រេងឆៅ ប្រភេទ Brent ជាមួយនឹងការចែកចាយ សម្រាប់ខែសីហា នៅទីក្រុងឡុងដ៍ បានកើនឡើង ១,៣១% និងឡើងដល់ ៤០,០៩ ដុល្លារ ក្នុងមួយធុង នៅថ្ងៃពុធ ទី៦ នេះ។
កាលពីពេលកន្លងមក ប្រេងប្រភេទនេះ មានតម្លៃជាង៤០ដុល្លារ ក្នុងមួយធុង នៅពេល ប្រទេសជាសមាជិក OPEC មិនអាចឈានដល់កិច្ចព្រមព្រៀង បង្កើនការកាត់បន្ថយទិន្នផលប្រេង នៅក្នុងកិច្ចប្រជុំ នៅឯទីក្រុងវីយ៉ែន (Vienna) ។ ប៉ុន្ដែក្រោយពេល មិនមានកិច្ចព្រមព្រៀងនេះ តម្លៃប្រេងបានឡើងដល់៣៣ដុល្លារ ក្នុងមួយធុង។
ក្រុមអ្នកជំនាញ បានឲ្យដឹងថា ការរីករាលដាល នៃវីរុសកូរ៉ូណា ឬកូវីដ១៩ បានធ្វើឲ្យស្ថានភាពទីផ្សារប្រេង កាន់តែអាក្រក់ឡើង។ តម្លៃប្រេង នៅក្នុងខែមេសា បានធ្លាក់ចុះយ៉ាងខ្លាំងជាលើកដំបុង ក្នុងរយ:ពេល២០ឆ្នាំកន្លងមកនេះ ដោយក្នុង១ធុងមានតម្លៃ២២ដុល្លារ ស្របពេលការប្រើប្រាស់ប្រេងធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ងណា តម្លៃប្រេងហាក់រាងងើបឡើងវិញបន្ដិច នៅពាក់កណ្ដាលខែ ក្រោយពេលអង្គការ OPEC និងប្រទេសផលិតប្រេងជាច្រើន បានឈានដល់កិច្ចព្រមព្រៀងថ្មី ដើម្បីកាត់បន្ថយការផលិតប្រេងជាប្រវត្ដិសាស្រ្ដរបស់ខ្លួន។ ការរីករាលដាល នៃវីរុសកូរ៉ូណា ឬកូវីដ១៩នេះ បានធ្វើឲ្យការប្រើប្រាស់ប្រេង នៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ រហូតដល់ ១ពាន់ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក៕ ប្រែសម្រួលដោយ Nuon