Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​វិធីចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Black Friday Property Sale

ភ្នំពេញ៖ Black Friday Property Sales គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញ ដ៏ធំដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ​នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១២​ ខែមិថុនា ឆ្នាំ ២០២០​ ចាប់ពីម៉ោង ៤រសៀល ដល់៨យប់។

ដូច្នេះដើម្បីកុំឲ្យខកខានឳកាសដ៏កម្រ និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើន មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជានោះ អ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុន ហើយការចុះឈ្មោះទៀតសោធ អ្នកអាចចុះឈ្មោះបានដោយសេរី និង មិនគិតថ្លៃឡើយ។

​មានវិធី៣យ៉ាងងាយៗ សម្រាប់ធ្វើការចុះឈ្មោះ ទី១ ចូលទៅកាន់គេហទំព័រ Black Friday Property Sale តាមរយៈតំណរភ្ជាប់នេះ https://propertysale.realestate.com.kh/km/tnaot រួចហើយសូមបំពេញរាល់ព័ត៌មានសំខាន់ៗ ក្នុងនោះ អ្វីដែលសំខាន់គឺលោកអ្នកចាំបាច់ត្រូវបំពេញលេខទំនាក់ទំនង អ៊ីម៉ែល ឬ របៀបទំនាក់ទំនងផ្សេងៗទៀត ដើម្បីអាចឲ្យក្រុមហ៊ុនទំនាក់ទំនងទៅកាន់លោកអ្នកក្នុងករណី ដែលអ្នកត្រូវការជំនួយផ្សេងៗ។

ទី២ ទទួលលេខកូដតាមរយៈសារ៖ បន្ទាប់ពីអ្នកបានបំពេញរាល់ព័ត៌មាន ដែលចាំបាច់រួចរាល់ហើយ អ្នកត្រូវចុចប្រអប់ “Send me SMS” ដើម្បីទទួលបានលេខកូដដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។ សារលេខកូដនេះ នឹងត្រូវបានផ្ញើទៅកាន់ លេខទូរស័ព្ទដែលអ្នកបានបញ្ចូល។

និងទី៣ ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក ហើយចុចចុះឈ្មោះ៖ សូមលើកទឹកចិត្តឲ្យអ្នកធ្វើការផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ដែលអ្នកបានបញ្ចូល ហើយបន្ទាប់ពីអ្នកបញ្ចប់ការផ្ទៀងផ្ទាត់ អ្នកអាចចុចប្រអប់ “ចុះឈ្មោះចូលរួមព្រឹត្តិការណ៍”។ សូមអបអរសាទរ មកដល់ត្រង់ចំណុចនេះ អ្នកបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យ បញ្ចុះតម្លៃ Black Friday Property Sale ដោយជោគជ័យ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9311434