Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា​ជម្លៀសខ្លួន​១០ម៉ឺននាក់​ ខណៈខ្យល់ព្យុះ Nisarga វាយប្រហារ​

អាជ្ញាធរ​មានសមត្ថកិច្ច​របស់ប្រទេសឥណ្ឌា​ បានចាប់ផ្តើម​ជម្លៀសខ្លួន​ប្រជាពលរដ្ឋ ​​ប្រហែល​១០ម៉ឺននាក់ កាលពីថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីទៅរកទីកន្លែងមានសុវត្ថិភាព ខណៈខ្យល់ព្យុះមានកម្លាំងខ្លាំង ល្បឿន១២០គីឡូម៉ែត្រ ​ក្នុងមួយម៉ោង ឈ្មោះ Nisarga កំពុងធ្វើដំណើរពីសមុទ្រអារ៉ាប់​ ភាគខាងជើង នៃសមុទ្រឥណ្ឌា ហើយអាចបក់បោក​វាយប្រហារ​​​មកដល់ឥណ្ឌា នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ។ 

ភ្នាក់ងារឧតុនិយមរបស់ឥណ្ឌា​ បានបញ្ជាក់ថា ខ្យល់ព្យុះនេះ​ត្រូវបានព្យាករថា បក់បោក​ក្នុងល្បឿន​១២០គីឡូម៉ែត្រ ​ក្នុងមួយម៉ោង ។ ព្យុះនេះអាចវាយប្រហារ នៅតាម​តំបន់ឈូងសមុទ្រ ​ព្រំប្រទល់ រវាងរដ្ឋ Maharashtra និងរដ្ឋ Gujarat របស់ឥណ្ឌា ។ នៅក្នុងរដ្ឋទាំងពីរនេះ អាជ្ញាធរ​បានជម្លៀស​ប្រជាជន ប្រមាណ​១០ម៉ឺននាក់​ ដើម្បីទៅរកកន្លែងមានសុវត្ថិភាព។ 

កំពង់ផែ Jawaharlal Nehru ជាកំពង់ផែធំជាងគេបំផុត​ ស្ថិតនៅភាគខាងកើត​ ទីក្រុង​ម៉ុមបៃ​​ ប្រទេសឥណ្ឌា ត្រូវបានប្រកាស​បិទ​ រយៈពេល​២៤ម៉ោង ខណៈជើងហោះហើរ​ប្រតិបត្តិការ​ពី​អាកាសយានដ្ឋាន​ទីក្រុងម៉ុមបៃ​មានតែ​១៩ជើងប៉ុណ្ណោះ កំពុងប្រតិបត្តិ នាពេលនេះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9310965