Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BMW ចេញឡាន 4 Series ឆ្នាំ២០២១ លេងស្ទាយប៉ាណាច្រមុះជ្រូកថ្មីប្លែកខ្លាំង

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4 Series Coupe ស៊េរីឆ្នាំ២០២១ ជាផ្លូវការ បន្ទាប់ពីមានព័ត៌មានលេចធ្លាយ និងការតាមប្រមាញ់រូបថតជាច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ 4 Series Coupe ថ្មី ទទួលបានការឌីហ្សាញប្លែក ដោយបំពាក់ប៉ាណាមុខ Kidney Grille បញ្ឈរ រាងដូចច្រមុះជ្រូក មើលទៅខុសពី BMW និងគូប្រជែងផ្សេងទៀតផងដែរ។ ជាមួយគ្នានេះ ការឌីហ្សាញរូបរាងដ៏ស្លីម និងបែបស្ព័ររបស់វា គឺកាត់តាមសិស្សច្បងម៉ូដែល 8 Series ខណៈកាប៊ីនខាងក្នុងគឺយកពីម៉ូដែល 3 Series។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក BMW ផ្តល់ជម្រើសម៉ូដែលដូចជា 430i (ប៉ុងមួយ) តម្លៃចាប់ពី ៤៦ ៥៩៥ដុល្លារ និង 430i xDrive (ប៉ុងពីរ) តម្លៃចាប់ពី ៤៨ ៥៩៥ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៨សេះ ព្រមទាំងម៉ូដែល M440i xDrive (ប៉ុងពីរ) តម្លៃចាប់ពី ៥៩ ៤៩៥ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៩សេះ។ ក្រុមហ៊ុន BMW នឹងចេញលក់រថយន្ត 4 Series Coupe ជាផ្លូវការ នៅក្នុងខែតុលា ឆ្នាំ២០២០ នេះតែម្តង៕

from: https://tnaot.com/km/m/detail/article/9310902