Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្មាតហ្វូនជំនាន់ទី2 Huawei P40 Pro តម្លៃថ្មី និងមួយទឹកខុសគ្នា ២០០ដុល្លារ

ស្មាតហ្វូនជំនាន់ទី2 Huawei P40 និង P40Pro ដែល​មានកាមេរ៉ាថតរូបស៊ីដាច់គេទាំងមុខទាំងក្រោយ បាន​ប្រកាស​ចេញ​លក់​ជាង​មួយខែមក​ហើយ។ Huawei P40 Pro មានអេក្រង់លាត 6.58” HDR10 1200 x 2640 ភីកស៊ែល មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ការពារទឹកនិងធូលី IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB។

បច្ចុប្បន្ន​តម្លៃ​ថ្មី​លក់​នៅ​លើ​ទីផ្សា​កម្ពុជា ម៉ូដែល P40 មាន​ទំហំ 256GB មាន​តម្លៃ ៦៦៩ដុល្លារ និងP40 Pro ទំហំ 256GB មាន​តម្លៃ ៨៩៩ដុល្លារ។ ចំពេះតម្លៃមួយទឹកវិញតាម​ប្រភព​ពីហាងនៅភ្នំពេញគឺ Huawei P40 ទំហំ 256GB មាន​តម្លៃខ្ទង់ ៥០០ដុល្លារ និង P40 Pro ទំហំ 256GB មាន​តម្លៃខ្ទង់ ៧០០ដុល្លារ។

Huawei 40Pro កាមេរ៉ាមេទំហំរហូតដល់ 50MP Ultra Vision កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹតបានយ៉ាងច្បាស់ នឹងការថតវីដេអូជាមួយ Ultra Slow-motion video វីដេអូហ៊្សូម Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន៕

from: https://tnaot.com/km/m/detail/article/9310890