Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិន​ធម្មតា! រដូវ​កាល​​១ ​នេះ Messi អាច​ធ្វើ​បាន Hat-trick ដល់​ទៅ​ ១២ដង

ខ្សែ​ប្រយុទ្ធ Lionel Messi ជា​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក និង​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ដ៏​មុត​ស្រួច ហើយ​ថែម​ទាំងបង្កើត Hat-Trick បានច្រើន​ផង​ដែរ ចាប់​តាំង​ពី​ប្រឡូក​ក្នុង​ក្រុម Barcelona ​ឈុត​ធំ។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថារដូវ​កាល​ណាមួយ​ ដែល​ជម្រើស​ជាតិ​អាហ្សង់ទីនធ្វើ​បាន Hat-Trick ច្រើន​បំផុត? បើ​យោ​ងតាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ The Sun នៃប្រទេស​អង់គ្លេស ខ្សែ​ប្រយុទ្ធ​វ័យ​៣២ឆ្នាំ រក​បាន Hat-trick ដល់​ទៅ​១២​លើកនៅ​ឆ្នាំ​២០១១-២០១២ ច្រើន​ជាង​គេ​បំផុត ក្នុង​អាជីព​របស់​គេ​មក​ទល់​នឹង​បច្ចុប្បន្ន។

បើ​គិត​លេង​ឱ្យ​ឈុត​ធំ​ក្លឹបអ្នកមានបុណ្យចាប់តាំង​ពី​ឆ្នាំ ២០០៦-២០០៧ មក​ដល់​រដូវ​កាល​ឆ្នាំ​ ២០១៩-២០២០ ម្ចាស់​ពាន​រង្វាន់ Ballon D’or ៦​សម័យ​កាល រក​បាន​ Hat-Trick ដល់​ទៅ ៥៤​ដង​ឯណោះ គ្រប់​កម្មវិធី​ប្រកួតតាមរដូវ​កាល។ ទោះបីជា​យ៉ាងណាបើ​ធៀប​ជាមួយ​ Cristiano Ronaldo ខ្សែ​របស់​ក្រុមសេះបង្កង់ Juventuse គឺ Messi ​បង្កើត Hat-trick ​តិច​នៅ​ឡើយ ដោយ​ចាញ់​ខ្សែ​​ប្រយុទ្ធ​ព័រទុយហ្គាល់​ដល់​ទៅ​ពីរ​ដង។ Cristiano Ronaldo រក​បាន Hat-trick ៥៦​ដង ហើយ​រដូវ​កាល​ដែល​គេ​​រក​បាន​ច្រើន​ជាង​គេ​នោះ​គឺ​ឆ្នាំ ២០១៤-២០១៥ (៩ដង) អំឡុង​លេង​ឱ្យ​ក្រុម​អធិរាជ​ស្ដេច​-ស Real Madrid ខណៈ​នៅ Juventus រដូវ​កាល​នេះវិញ​ គេ​រក​បាន​៣​ដងស្មើ​ជាមួយ Messi ដែរ៕

from: https://tnaot.com/km/m/detail/article/9310859