Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្កាត់ពីខេត្តកំពត មកលួចម៉ូតូនៅភ្នំពេញ ម្ចាស់ម៉ូតូក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋឡោមពទ្ធ័ចាប់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ នគរបាលចោមចៅទី១ ​នៅវេលាម៉ោង២ រសៀល ស្ថិតនៅក្នុងបុរីពិភពថ្មីត្រពាំថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ។

តាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យខាងលើមានឈ្មោះសុខ លី ភេទប្រុស មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមសម្តីម្ចាស់ម៉ូតូខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចតម៉ូតូមួយគ្រឿងម៉ាកវ៉េវទុកមុខផ្ទះស្រាប់តែលិចមុខ ជនសង្ស័យដើរចូលមកធ្វើសកម្មភាពកាច់ ក បញ្ឆេះបម្រុងជិះរត់ ខណៈនោះគាត់ក៏បានស្រែកឆោឡោផ្អើលដល់ អ្នកជិតខាង និងសន្តិសុខក្នុងបុរីជួយដេញស្ទាក់ចាប់បានភ្លាមៗ រួចតេទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះមកយកជនសង្ស័យ ទៅធ្វើការសាកសួនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ចាត់ការតាមនិតិវិធី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9310788