កាលពីថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានចុះហត្ថលេខាលើគោលនយោបាយយុទ្ធសាស្ត្រ អនុញ្ញាតឲ្យប្រើប្រាស់អាវុធបរមាណូវាយបកទៅលើទីតាំងរបស់សត្រូវ ក្នុងពេលររុស្ស៊ីរងការវាយប្រហារណាមួយពីសត្រូវ ។
សារព័ត៌មាន AP បានផ្សាយថា សកម្មភាពខាងលើរបស់រុស្ស៊ី គឺជាការព្រមានដល់អាមេរិក ក្នុងពេលប្រទេសទាំងពីរ កំពុងប្រឈមមុខតានតឹង កាន់តែខ្លាំ ងឡើង ជាំពិសេសក្រោយពេលអាសមេរិកចោទរុស្ស៊ី នៅពីក្រោយបាតុកម្មក្លាយជាហិង្សា នៅអាមេរិក ក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាព និងជាតិសាសន៍របស់អាមេរិក។
ច្បាប់ថ្មីរបស់រុស្ស៊ី ដែលលោក ពូទីន បានអនុញ្ញាតនោះ នឹងជួយឲ្យទីក្រុងមូស្គូ អាចប្រើប្រាស់អាវុធបរមាណូ ដើម្បីវាយប្រហារទៅលើទីតាំងសត្រូវ ប្រសិនបើរុស្ស៊ីរងការវាយប្រហារ ដោយអាវុធធម្មតាក្តី។ ក្រៅពីនេះ រុស្ស៊ី ក៏បានពង្រឹងឃ្លាំងអាវុធបរមាណូរបស់ខ្លួន និងមីស៊ីល ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្លាំង ក្នុងពេលវាយប្រហារ ។
សកម្មភាពខាងលើរបស់រុស្ស៊ី បានកើតឡើង ក្រោយទំនាក់ទំនង រវាងប្រទេសមហាអំណាចបរមាណូទាំងពីរ ប្រឈមមុខកាន់តែតានតឹងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ អាមេរិក បានបង្កើនប្រព័ន្ធការពារមីស៊ីល នៅជាប់នឹងព្រំដែនរុស្ស៊ី ហើយកាំជ្រួចមីស៊ីលជាច្រើនរបស់អាមេរិក នោះ អាចគំរាមកំហែងដល់អធិបតេយ្យរបស់រុស្ស៊ី ផងដែរ។ ប្រែសម្រួលដោយ៖ MEO