
ប្រិយមិត្តដែលតាមដានទស្សនារឿងភាគថៃ ប្រាកដជាបានស្គាល់ហើយតារាសម្ដែងដែលតែងតែដើរតួឆ្នាស់ឆ្នើម នៅក្នុងរឿង ដែលមានឈ្មោះពិតថា Noey Chotika ទើបតែសម្រាលបានកូនស្រីដែលមានអាយុ ២ ខែ។
បើក្រឡេកមកមើលពីរូបសម្រស់របស់តារាស្រីរូបនេះ ពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង គ្មានប្រែប្រួលអ្វីបន្តិចសោះឡើយ តាំងពីពេលដែលនាងចាប់ផ្ដើមពពោះកូននៅក្នុងផ្ទៃ រហូតដល់ពេលសម្រាលចេញ នៅតែស្រឡូនស្រស់ស្អាតដូចកាលពីមុនដដែល។
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ Noey Chotika បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន ដោយរូបថតនោះគឺថតមុននាងសម្រាលកូន និងសម្រាលកូនរួច ដែលធ្វើឲ្យមហាជនបានឃើញហើយលាន់មាត់សរសើរថា សម្រស់របស់នាងនៅតែស្រស់ស្អាតដូចដើម ទោះបីជាទើបសម្រាលកូនហើយថ្មីៗក៏ដោយ៕