លោក Marcelo Rebelo de Sousa ប្រធានាធិបតីព័រទុយហ្គាល់ បានបញ្ជាក់ថាប្រទេសរបស់លោកអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Champions League វគ្គផ្ដាច់ព្រ័ត្របាន បើសិនជា UEFA ត្រូវការ។
ដំបូងឡើយ ការប្រកួត UEFA Champions League នៅឆ្នាំនេះ ត្រូវធ្វើឡើងទឹកដីទួរគីឯណោះ ប៉ុន្តែដោយសារការប្រកួតត្រូវលេងដោយគ្មានអ្នកគាំទ្រចូលទស្សនា ទើបធ្វើឱ្យប្រទេសនេះពិចារណាមិនចង់ធ្វើជាម្ចាស់ផ្ទះទេ។ ពួកគេ បានលើកហេតុផលថាប្រសិនបើមិនមានអ្នកគាំទ្រចូលទស្សនាបានទេ នោះពួកគេគ្មានលទ្ធភាពឡើយ។
ជាមួយគ្នានេះដែរ ខាងប្រទេសព័រទុយហ្គាល់ឯណោះបានប្រកាសថា ប្រសិនបើទួរគីមិនចង់ធ្វើទេ នោះព័រទុយហ្គាល់ត្រៀមខ្លួនរួចរាល់ជានិច្ចក្នុងការធ្វើជាម្ចាស់ផ្ទះ។ លោក Marcelo ដែលជាប្រធានាធិបតីព័រទុយហ្គាល់បានអះអាងថាប្រទេសលោកអាចរៀបចំបាន ក្នុងការប្រកួតនានា ដោយមិនមានបញ្ហាអ្វីនោះទេ៕