Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុន Premier League ចូលលេងវិញ ក្លឹបៗនានាអាចប្រកួតមិត្ដភាពបាន តែមានលក្ខខណ្ឌមួយចំនួន

មុននឹងការប្រកួត Premier League វិលត្រលប់មកវិញ ក្លឹបទាំង២០ ក៏អាចធើ្វការប្រកួតមិត្ដភាពជាមួយក្រុមដ៏ទៃបានផងដែរ។

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្លឹបបាល់ទាត់ Premier League ត្រូវបានគេអនុញ្ញាតឱ្យចូលរួមប្រកួតមិត្តភាពបានមុនពេលការប្រកួតចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀតថា កីឡដ្ឋានដែលត្រូវទទួលការប្រកួតមិត្តភាព គឺមិនត្រូវប្រើរយៈពេលច្រើនជាង៩០នាទី ហើយកីឡាករនីមួយៗត្រូវធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ហើយត្រូវស្លៀកសម្លៀកបំពាក់ឱ្យរួចរាល់។

ការប្រកួតត្រូវមានអាជ្ញាកណ្តាលដែលជ្រើសរើសចេញពីសមាជិក បុគ្គលិក គ្រូបង្វឹករបស់ក្លឹប ហើយកីឡាករត្រូវតែវិលត្រឡប់មកវិញជាមួយនឹងការធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9310486