ភ្នំពេញ៖ បុរសម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែដួលប្រកាច់សន្លប់ឈឹង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលកំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៏នៅក្បែរនោះ។
ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិនថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសវ័យក្មេងអាយុប្រហែងជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក PCXពណ៍ទឹកប៊ិច តែម្នាក់ឯង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុក្បែរ សមត្ថកិច្ចនគរបាលខណ្ឌ ទួលគោកកំពុងតែអនុវត្តន៍ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែដួលបោកក្បាលសន្លប់បាត់ស្មារតី។
ភ្លាមៗនោះ សមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បាននាំគ្នាជួយរឺត និងសម្រួលសរសៃឲ្យ បន្ទាប់មកក៏បានហៅរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យរុស្ស៊ី។
ចំណែកម៉ូតូ របស់បុរសខាងលើនេះ សមត្ថកិច្ចបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងសាឡាង ដើម្បីឲ្យម្ចាស់មកទទួលយកវិញនៅពេលក្រោយ៕ ដោយ៖ សួង សាម