កីឡាករចំនួន៥នាក់ មកពីក្លឹបអ្នកមានបុណ្យ FC Barcelona បានតេស្ដឃើញវិជ្ជមាននូវវីរុស covid-19 ប៉ុន្ដែថ្នាក់ដឹកនាំរបស់ក្របខណ្ឌ La Liga បានធើ្វការបិទបាំងព័ត៌មានទៅវិញ។
វិទ្យុក្នុងរដ្ឋកាតាឡាន់ RAC1 បានបញ្ចេញនូវព័ត៌មានមួយនេះកាលពីដើមសប្ដាហ៍កន្លងទៅ ខណៈលីគកំពូល La Liga នឹងត្រូវចាប់ផ្ដើមវិញនៅថៃ្ងទី១១ ខាងមុខនេះ។
កីឡាករមកពីឈុតធំចំនួន៥នាក់របស់ Barca ដែលត្រូវបានគេមិនបញ្ចេញឈ្មោះនោះ បានវិលចូលមកហ្វឹកហាត់ដូចកីឡាករដ៏ទៃហើយ ត្បិតពួកគេទាំងអស់នោះបានជាសះស្បើយអស់ហើយ៕
ប្រភព៖ Dailymail