Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ីធ្វើតេស្ដរកកូវីដ១៩ លើអ្នកចូលរួមទិវាជ័យជម្នះ ១សប្ដាហ៍៣ដង

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ក្រសួងបានត្រៀមថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្រ្ដគ្រប់គ្រាន់អស់ហើយ សម្រាប់ការផ្គត់ផ្គង់ដល់អ្នកចូលរួម នៅក្នុងព្យុហយាត្រា ទិវាជ័យជម្នះ (ថ្ងៃទី៩ ខែឧសភា) លើរបប ហ្វាស៊ីស ដែលបានលើកពេល មកធ្វើ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារការរីករាលដាល នៃកូវីដ១៩។

លោក Dmitry Trishkin ប្រធាននាយកដ្ឋានវេជ្ជសាស្រ្ដ នៃក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ក្រសួង​ការពារជាតិ ​បានត្រៀមស្ដុកថ្នាំពេទ្យ និងឧបករណ៍ការពារ សម្រាប់អ្នកចូលរួមព្យុហយាត្រា នៅក្នុងទីក្រុងមូស្គូ រួចរាល់អស់ហើយ។ សម្ភារពេទ្យទាំងនោះ រួមមាន ម៉ាស់ជាង១,៥លាន, ស្រោមដៃជាង៧សែន, ទឹកអនាម័យលាងដៃ ៣ម៉ឺនដប និងឧបករណ៍ធ្វើតេស្ដកូវីដ១៩ ចំនួន ៥៦០ ០០០។

យោងតាមលោកប្រធាននាយកដ្ឋាន បានឲ្យដឹងថា​ អ្នកចូលរួមព្យុហយាត្រាទាំងអស់​ នឹងត្រូវផ្ដល់ឧបករណ៍ការពារ និងត្រូវឆ្លងកាត់ការពិនិត្យសុខភាពភាពជាប្រចាំថ្ងៃផងដែរ។ ក្រៅពីនេះ អ្នកចូលរួមព្យុហយាត្រា ទាំងអស់ នឹងត្រូវធ្វើតេស្ដស្វែងរកកូវីដ១៩ ចំនួន៣លើក ក្នុងមួយសប្ដាហ៍ថែមទៀតផង។

លោក Sergei Shoigu រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានប្រកាស កាលពីពេលកន្លងមកថា អ្នកចូលរួម នៅក្នុងពិធីព្យុហយាត្រានេះ ត្រូវបានអញ្ជើញមកពីរដ្ឋចំនួន១៩ ដើម្បីចូលរួមនៅក្នុងទិវាជ័យជម្នះ នៅក្នុងទីលានក្រហម ក្រុងមូស្គូ នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាស កាលពីថ្ងៃទី២៦ ខែឧសភា នៅឯកិច្ចប្រជុំជាមួយនឹងលោក Shoigu រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ថា ការធ្វើព្យុហយាត្រានេះ នឹងធ្វើឡើង នៅថ្ងៃទី២៤ ខែមិថុនា។ ជារៀងរាល់ឆ្នាំ ពិធីនេះតែងតែធ្វើឡើង នៅថ្ងៃទី៩ ខែឧសភា ប៉ុន្ដែដោយសារការរាតត្បាត នៃកូវីដ១៩ ទើបប្រធានាធិបតីរុស្ស៊ី​ បានសម្រេចចិត្តលើកពេល។

បើយោងតាម Worldometer បានចេញផ្សាយ នៅរសៀល ថ្ងៃទី៣ ខែមិថុនា ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៤២៣ ៧៤១នាក់ ក្នុងនោះជាសះស្បើយ ១៨៦ ៩៨៥នាក់ និងស្លាប់ ៥ ០៣៧នាក់។ រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ លំដាប់លេខ៣ នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9310160