
នៅថ្ងៃទី០៣ ខែមិថុនានេះ មានព័ត៌មានបានចុះផ្សាយថា តារាចម្រៀង Heize គ្រោងនឹងវិលត្រឡប់មកវិញនៅខែមិថុនា ខាងមុខនេះ ។ ប្រភពពីទីភ្នាក់ងារ Studio Blue របស់កញ្ញា ក៏បានបញ្ជាក់ពីព័ត៌មាននោះ ហើយបាននិយាយថា “បច្ចុប្បន្ននេះ Heize កំពុងធ្វើការលើអាល់ប៊ុមថ្មីរបស់កញ្ញា ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ផងដែរ ។
បន្ទាប់ពីការបញ្ជាក់នេះ Heize បានទម្លាក់ផ្ទាំងរូបភាពសម្រាប់ការត្រឡប់មកវិញម្តងទៀតដោយបង្ហាញថា កញ្ញានឹងចេញអាល់ប៊ុមបទចម្រៀងខ្នាតតូចទី៦ របស់កញ្ញា ដែលមានចំណងជើងថា “Lyricist” នៅថ្ងៃទី ១០ ខែមិថុនាម៉ោង ៦ល្ងាច ។
នេះជាការវិលត្រឡប់លើកដំបូងរបស់កញ្ញាក្នុងរយៈពេលប្រហែលជា ៨ខែ ចាប់តាំងពីការចេញអាល់ប៊ុមខ្នាតតូចទី៥ ដែលមានចំណងជើងថា “Late Autumn” កាលពីខែតុលា ឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi