
កញ្ញា Jiyeon សមាជិកក្រុម T-ara បានបង្ហាញទម្រង់មុខដ៏ស្រស់ស្អាតរបស់កញ្ញា ក្នុងបណ្តាញសង្គម Instagram ផ្លូវការរបស់កញ្ញា ។
កញ្ញាត្រូវបានគេមើលឃើញថាស្លៀកសំលៀកបំពាក់បែបសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញយ៉ាងខ្លាំង ខណៈដែលកញ្ញាបង្ហាញរូបភាពគួរឱ្យស្រឡាញ់មួយចំនួននោះ ដែលថតនៅលំហែកាយមួយកន្លែង ។
ក្នុងការបង្ហោះរូបថតទាំងនោះកញ្ញា Jiyeon ត្រូវបានអ្នកនិយមលេងអ៊ីនធើណិតបានចូលបញ្ចេញមតិ ដោយបានសរសេរថា៖ “នាងពិតជាស្អាតណាស់”, “ច្រមុះរបស់នាងស្អាតណាស់”, “Taeyang ឥឡូវនេះភ្នែក និងមាត់ល្អឥតខ្ចោះ”, “នាងស្អាតណាស់តាំងពីដំបូង”, “ស្រស់ស្អាតហើយតួលេខរបស់នាងក៏ល្អឥតខ្ចោះដែរ” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop