លោក Wenger អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal បានបង្ហើបថា តាមពិតលោកចង់បាន Anthony Martial ជាថ្នូរទៅនឹងការដោះដូររវាង Alexis Sanchez កាលពីឆ្នាំ២០១៨។
Arsenal និង Manchester United បានធើ្វការដោះដូរគ្នារវាង Henrikh Mkhitaryan និង Sanchez ក្នុងរដូវកាលដោះដូរកីឡាករខែមករា ឆ្នាំ២០១៨ ខណៈបុរសសញ្ជាតិបារាំងលោក Wenger បានបញ្ជាក់ថា តាមពិតក្លឹបចង់បាន Martial ជាថ្នូរក្នុងការដោះដូរនេះ។
បើតាមសារព័ត៌មាន ESPN បានរាយការណ៍ថា Wenger ពិតជាចង់បានកីឡាករសញ្ជាតិដូចលោកខ្លាំង ប៉ុន្ដែ United មិនយល់ស្របក្នុងការដោះដូរនេះ ខណៈ Sanchez ក៏មានបំណងចង់ចាកចេញពីក្លឹប ទើបធើ្វឲ្យការដោះដូរនេះកើតឡើង៕
ប្រភព៖ Dailymail